ផ្សាយមេត្តា និងអានុភាពបុណ្យ (ស្រង់ចេញពីបីដក បដ្ឋានប្បករណ៍ ត្រង់ទំព័រ ៣០១)​

ឯត្តាវតា ច អម្ហហិ យំ បុញ្ញំ បសុតំ ពហុំ តំ នោ ទេវានុមោទន្តុ សព្វសម្បត្តិ​សិទ្ធិយា ទុក្ខប្បត្តា ច និទ្ទុក្ខា ភយប្បត្តា ច និព្ភយា សោកប្បត្តា ច និស្សោកា ខេមំ បប្បោន្តុ បាណិនោ សព្វេ ពុទ្ធា ពលប្បត្តា បច្ចេកានញ្ច យំ ពលំ តេសំ ច ធម្មតេជេន រក្ខំ ពន្ធាមិ សព្វសោ។ 

បុណ្យណាដ៌ច្រើន ដែលយើង​ទាំងឡាយ​បានកសាងហើយ ទាំង​អំបាលនេះ សូមទេវាតាទាំង​ឡាយ អនុមោទនា​នូវ​បុណ្យនោះ របស់យើង ទាំងឡាយ ដើម្បី​សម្បត្តិ​សិទ្ធិ​គ្រប់យ៉ាង សព្វទាំងឡាយ ដែលដល់ហើយ​នូវទុក្ខ សូមអោយ​ជាសត្វបាត់ទុក្ខទៅ ដែល​ដល់ហើយ​នូវភ័យ សូមអោយជាសត្វបាត់ភ័យទៅ ដែលដល់ហើយ​នៅសោក សូមអោយជាសត្វ​បាត់សោកទៅ សូមអោយសត្វទាំង​ឡាយដល់នូវសេចក្តី​ក្សេមក្សាន្ត ព្រះសម្មាសម្ពុទ្ធទាំងឡាយ​គ្រប់ព្រះអង្គ សុទ្ធតែទ្រទ្រង់​នូវកម្លាំង ព្រះបច្ចេកពុទ្ធទាំងឡាយ ក៏មានកម្លាំង ខ្ញុំសូមចងនូវការរក្សា ដោយធម្មតេជៈ​នៃ ព្រះសម្មសម្ពុទ្ធ និង​ព្រះបច្ចេកពុទ្ធទាំងឡាយនោះ ដោយ​ប្រការទាំងពួង។ 

Post a Comment

Previous Post Next Post