របៀបមើល ថ្ងៃ​ខែសាងសង់ផ្ទះ

 របៀបមើល ថ្ងៃខែ សង់ផ្ទះ ល្អរឺមិនល្អ!!

ក្បួនខាងក្រោមនេះ ស្រាវជ្រាវដោយលោកបណ្ឌិតមីសែលត្រាណេ និងមានបោះពុម្ព ផ្សាយនៅក្នុងសៀវភៅ“វប្បធ៌មខ្មែរសុរិន្ទ្រ-ភាគទីមួយ”។ តាមការរៀបរាប់របស់លោកបណ្ឌិតក្បួននេះចងក្រងឡើងតាមការស្រាវជ្រាវ និងសម្ភាសន៍មួយចំនួនដូចជាៈតម្រា

ព្រះគ្រូភ្រីងមេធំករោ ចៅអធិការវត្តបានតាណាំង, តម្រារបស់ព្រះគ្រូបនពូជិតោជាចៅ អធិការវត្តបានឃោកពុ សង្កាត់ថ្ម ស្រុកប្រាសាទ ខេត្តសុរិន្ទ្រ និងកិច្ចសម្ភាសន៍ជាមួយ លោកអុំឥន្ទ្រ ក្លាញីងនៅភូមិបុទុម។

១). ខែសង់ផ្ទះ

-ខែមួយនិងខែពីរ ៖ ពីរខែនេះមានលាភល្អសួស្តី

-ខែបី ៖ បុរាណលោកហាមមិនល្អឡើយ

-ខែបួន ៖ ខែនេះល្អមានសេចក្តីសុខសប្បាយ, លាភយសនឹងកើតមានយ៉ាងច្រើនសន្ធឹកសន្ធាប់។

-ខែប្រាំ ៖ មិនល្អទេ នឹងមានទុក្ខក្តៅក្រហាយ

-ខែប្រាំមួយ ៖ ល្អ មានសេចក្តីសុខទាំងកាយសប្បាយទាំងចិត្ត

-ខែប្រាំពីរ ៖ មិនល្អទេនឹងវិនាសអន្តរាយ អស់ទ្រព្យសម្បត្តិ

-ខែប្រាំបី ៖ មិនល្អឡើយ នឹងកើតទុក្ខក្តៅក្រហាយទាំងកាយទាំងចិត្ត

-ខែប្រាំបួន ៖ ល្អប្រសើរណាស់ សក្តិយសមាំមួនពន់ពេក

-ខែដប់ ៖ នឹងបាត់បង់លង់គំនិត មិនល្អ

-ខែដប់មួយ ៖ ប្រយ័ត្នក្រែងមានជនអន្ធពាលចូលបង្កាច់ឲ្យកើតរឿងគ្រោះកាច

-ខែដប់ពីរ ៖ នឹងថ្កើងថ្កុំប្រមូលផ្តុំអស់ទ្រព្យផងទាំងឡាយ ទាសាទាសីមានច្រើនជាបរិវារ


២). ថ្ងៃសង់ផ្ទះ

-ថ្ងៃអាទិត្យ ៖ ទុក្ខតាមស្អិតមិនល្អឡើយ

-ថ្ងៃចន្ទ ៖ លាភច្រើនក្រៃ

-ថ្ងៃអង្គារ ៖ ព្យាធិបៀតបៀនមានរោគភ័យ

-ថ្ងៃពុធ ៖ ប្រពៃចំរើនផលផ្តល់ភោគច្រើន

-ថ្ងៃព្រហស្បតិ៍ ៖ ឥតទាស់ សុខសម្រាន្តបានមកដល់

-ថ្ងៃសុក្រ ៖ ទុក្ខនិងសុខលាយស្មើគ្នា

-ថ្ងៃសៅរ៍ ៖ ឲ្យដកឃ្លា ឲ្យលើកពេលកុំមាក់ងាយ មិនល្អឡើយ

Post a Comment

Previous Post Next Post