អានអត្ថបទនេះ មានកម្លាំងព្រឺះ ចង់ចេញរកស៊ី

ខោទ្រនាប់ទិញពីចិន មួយប្រអប់មានបីខោ តម្លៃ $2 ទិញចូល ១០០ ប្រអប់ចំណាយអស់ $200 ។ 

($2 x 100 = $200)
បូកថ្លៃដឹកជញ្ជូនពីចិន $30
អញ្ចឹងចំណាយសរុប $230
($200 + $30 = $230)

ពេលមកដល់ ដាក់លក់មួយប្រអប់ $7 អញ្ចឹង ១០០ ប្រអប់លក់បាន $700 ($7 x 100 = $700) $700 ដកថ្លៃដើម $230 ចេញ នៅសល់ចំណេញ $470 ($700 - $230 = $470) $470 ដកថ្លៃប៊ូស $150 ចេញ (ប៊ូស $5 ក្នុងមួយថ្ងៃរយៈពេល ៣០ ថ្ងៃ) នៅសល់ចំណេញ $320 ($470 - $150 = $320) 

សរុបមក ក្នុងមួយខែអ្នកអាចរកបាន $320 
ដោយគ្រាន់តែលក់ខោទ្រនាប់មួយខែ ១០០ ប្រអប់
ពោលគឺលក់ ៣ ទៅ ៤ ប្រអប់ក្នុងមួយថ្ងៃ។

ចុះបើអ្នកយកមកលក់ ១០០០ ប្រអប់ នោះអ្នកនឹងរកចំណូលបាន $3200 ក្នុងមួយខែ។
ចុះបើអ្នកមិនមែនលក់តែខោទ្រនាប់ទេ អ្នកលក់ខោអាវ លក់ស្បែកជើង កាបូប
និងយកផលិតផលផ្សេងៗទៀតមកលក់ តើក្នុងមួយខែ អ្នកនឹងរកបានប៉ុន្មាន?

នេះហើយគេហៅថា ការរកស៊ី។ សូមកុំនិយាយពាក្យថា៖ និយាយស្រួលទេ ធ្វើទើបពិបាក។
ព្រោះនិយាយមិនស្រួលទេមុននឹងខ្ញុំហ៊ាននិយាយ ខ្ញុំត្រូវធ្វើវាឲ្យបានជាមុនសិន។

ហើយធ្វើក៏មិនពិបាកអីណាស់ណាដែរ ព្រោះកូនសិស្សរបស់ខ្ញុំ ពេលនេះកំពុងយកអីវ៉ាន់ជាច្រើនមកលក់

ក្នុងពេលកូវិដនេះ អ្នកខ្លះយកប្រដាប់ប្រដាក្មេងលេងមកលក់ ខ្លះយកម៉ាស៊ីនឆុងកាហ្វេ ខ្លះយកចង្រ្កានអាំងសាច់
ខ្លះយកប៉ាស់ Speaker មកលក់ . . .

សម្រាប់ខ្ញុំ និយាយមិនស្រួលទេ ធ្វើក៏មិនពិបាកដែរ មិនធ្វើឯណោះទេ ទើបពិបាក។
ជីវិតមនុស្សយើងភាគច្រើនមានបញ្ហា គឺដោយសារតែយើងមិនធ្វើអ្វីសោះនេះឯង។ នៅពេលដែលយើងតាំងចិត្តថា ធ្វើអ្វីមួយឲ្យបាន នោះខួរក្បាលរបស់យើង នឹងព្យាយាមរកមធ្យោបាយឲ្យយើង។
ផ្ទុយមកវិញ បើយើងមិនបានតាំងចិត្តថាធ្វើនោះទេ នោះខួរក្បាលរបស់យើងនឹងព្យាយាមរកលេសមកឲ្យយើង។



សូមអ្នកចាំជានិច្ចថា មនុស្សមានលុយ មិនសូវមានលេស មនុស្សមានលេស មិនសូវមានលុយ៕

អត្ថបទដោយ៖ សេរី រិទ្ធ

Post a Comment

Previous Post Next Post