បើសិនជាអ្នកមើលទៅគ្រឿងផ្សំដែលសាប៊ូនៅលើទីផ្សាបច្ចុប្បន្នត្រូវបានធ្វើឡើងគឺភាគច្រើនសុទ្ធតែជាតិគីមីដែលយើងមិនចង់ឱ្យវាមកប៉ះស្បែកយើងទេ។ តែដំណឹងល្អមួយគឺយើងអាចធ្វើសាប៊ូលាងមុខដោយខ្លួនឯងបានដោយប្រើប្រេងដូង។ ដែលសំខាន់នោះគឺវាគ្មានសារធាតុគីមី, ធម្មជាតិ១០០%, និងជួយបំបាត់ភាពជ្រួញនៃស្បែកមុខបានទៀតផង។

អ្វីដែលអ្នកត្រូវការ៖
១. ប្រេងដូង
២. Shea Butter
៣. ក្រមួនឃ្មុំ
៤. Scented oils
របៀបធ្វើ៖
ដាក់គ្រឿងផ្សំទាំងអស់នៅក្នុងក្រឡមួយ។ ដាក់ក្រឡក្នុងឆ្នាំងដែលមានទឹក។ រួចដាំឱ្យពុះរហូតដល់គ្រឿងផ្សំទាំងអស់រលាយចូលគ្នាហើយចាប់ផ្ដើមកូរវាភ្លាម។ អ្នកអាចបន្ថែមក្លិនដោយប្រើប្រេងដែលមានក្លិនក្រអូបដែលអ្នកចូលចិត្តបាន។
បន្ទាប់មកទៀត, ចាក់វាចូល Silicone Molds។ ទុកវាឱ្យត្រជាក់ហើយកករឹង និងចុងបញ្ចប់យកវាចេញមកប្រើបានហើយ។
