របៀបឲ្យចំណីមេទី១
ភន្ដេ ទេវោ ទេវន្តោ សិរីភូត្ដោ បិសាច្ចេវ ឯហិ គន្ដ្វា ខិប្បំ បូជា ភោជនំ ច បការោ បរិរូបោ សមន្ដលំ មនោរាមេ ភោជេភោជំធិបុធូបំវលិគន្ដ្វា ទើបអញ្ជើញទេពព្រឹក្សអារក្ខ នៅសព្វដើមព្រឹក្សាជ្រោះជ្រងជ្រលងថ្មដា គិរីបុព្វតាមកយក ក្រយ៉ាបូជាចៀសចេញ ទៅ ។
ទើបអញ្ជើញព្រាយធំ វឹសជំពូរដោយពូជពង្សផៅ ពីងស្ដាប់ពាក្យអញស្រលាញ់លោមហៅ ចូរចេញមកក្រៅ សេពសោយអាហា សូមអញ្ជើញព្រាយហោះព្រាយហើរ ផ្លេកផ្លោះលើអាកាសាពីងចូលឆាប់ប្រញាប់រួសរ៉ា មកយក ក្រយ៉ាបូជាអញហោងទោះព្រាយម្ដាយដើមតែងធ្វើសម្បើម អស់កូនក្មេងផងពីងស្ដាប់ពាក្សអញ លំកេងស្នេហ៍ស្នងហៅ ហើយមកហោង បរិភោគចំណី ទើបអញ្ជើញព្រាយរបាល ពីងដើរត្រអាលត្រាចដោយផែនដីចូរ ចេញមកឆាប់ប្រញាប់ ឃ្មាតខ្មីទទួលចំណីបរិភោជសប្បាយ សូមអញ្ជើញព្រាយ របែងតែងធ្វើសង្រេងអស់មនុស្សផងទាំងឡាយឲ្យ ឆ្គបក្អក ហិតស្អិតស្អួតរូបកាយពីងនើយចូរ ស្រាយពិសពីងចេញទៅ ពែរួតពែរាយញ៉ាភ្លាសាំលាយ ចំណីសខ្មៅអញរៀបផ្ចិតផ្ចង់ បំរុងចាំនៅសោយហើយចេញទៅឲ្យសៈឲ្យជានមោពុទ្ធស្ស នមោ ធម្មស្ស នមោ សង្ឃស្ស សេយ្យ ថេយ្យទំ ហុលោៗ ស្វាហាយ។ (សូត្រ៣ចប់) ។
របៀបឲ្យចំណីមេទី២
ទើបអញ្ជើញ ទេពព្រឹក្សអារក្ខសព្វឋានអាយកុំផ្សង ទើបអញ្ជើញនាងច័ន្ទទើបអញ្ជើញនាងប ទើបអញ្ជើញនាង ប៉ី ទើបអញ្ជើញនាងចំប៉ា ទើបអញ្ជើញក្ដាំងង៉ា ចំប៉ារ៉េវៗ ឱម្ម កក្រើកមហាកក្រើក មន្ដអញហៅ ទើបអញ្ជើញហៅពិសពីង បានហើយអំពីក្នុងខ្លួន ចូលពីងមកយកអំពីពិសពីងចេញ ទៅឆាប់ៗកុំបីលេកលាប់នៅឋាននេះឡើយ នមោ ពុទ្ធស្ស នមោ ធម្មស្ស នមោ សង្ឃស្ស សេយ្យ ថេយ្យទំ ហុលោៗ ស្វាហាយ ។ (សូត្រ៣ចប់) ។
បន្ទាប់មកសូត្រមេស្រូបព្រលឹង(សង្កតមេជើង)
ឱម្ម ស្រូបមហាស្រូប សារពើស្រូប ទើបគ្រូប្រើអញ ស្រូប ព្រលឹងតូចហើយ ពីលើកំពូលភ្នំ ទើបគ្រូប្រើអញស្រូប ព្រលឹងធំហើយពីលើអាកាស ទើបគ្រូប្រើអញស្រូបព្រលឹង តូចហើយពីលើជ្រោះជ្រងអាងថ្មដា ទើបគ្រូប្រើអញស្រូបព្រ លឹងធំហើយពីលើកំពូលដំបូក ទើបគ្រូប្រើអញស្រូបព្រលឹង តូចហើយអពីកំពូលភ្នំកៃឡាសបព៌តគិរីវង្សគត់នោះហោង ទើបគ្រូប្រើអញស្រូបព្រលឹងតូចហើយអំពីលើកំពូលភ្នំព្រះសុមេរុបព៌តហោង ទើបគ្រូប្រើអញស្រូបព្រលឹងធំហើយពី លើកំពូលដំបូក ។
ឱម្មស្រូប មហាស្រូប សារពើស្រូបផងទាំងឡាយ ឱម្ម សិទ្ធីកាមហាស្វាហាប់ស្ដាប់បង្គាប់អញជាគ្រូបាធ្យាយហោង ទើបគ្រូប្រើ អញស្រូបព្រលឹងធំ ហើយគេយកទៅទុកនូវ ព្រាយមយាបណ្តារសព្វ ទើបគ្រូប្រើអញស្រូបព្រលឹងតូច ហើយអំពីធ្មបអាបគេបកក្រិត្តិយា ។
ឱម្មស្រូបសារពើស្រូប ទើបគ្រូប្រើអញស្រូបព្រលឹងធំ ហើយគេយកទៅសន្ធប់នៅផ្នូរខ្មោច ទើបគ្រូប្រើអញព្រលឹង ធំហើយ គេយកទៅទុកនៅបាត់ស្ទឹង ទើបគ្រូប្រើអញស្រូប ព្រលឹងធំហើយគេយកទៅទុកនៅអារក្ខដំបូក ។ទើបគ្រូប្រើ អញស្រូបព្រលឹងធំហើយយកទៅសន្ធប់ទុកនៅភ្នំរហែងថ្មដា ទើបគ្រូប្រើអញស្រូបព្រលឹងធំហើយគេយកទៅទុកនៅ មាត់បឹង ទើបគ្រូប្រើអញស្រូបព្រលឹងធំហើយគេយកទុក នៅម្រឹកបក្សីយង់ឃ្នងប្រពៃ សិទ្ធិស្វាប់ស្ដាប់បង្គាប់អញជា គ្រូបាធ្យាយហោង។
ឱម្មកំចាត់ ឥន្ទកំចាយ ព្រហ្មកំចាត់ អំពើកំចាយទាំងនគ រលង្ការកំចាត់ទាំងព្រាយមាយាបណ្ដាកំចាត់ទាំងអាបធ្មប់គេ កបក្រិត្តិយាអាប់ហើយកុំធប់ធ្មប់ហើយអាកំលងទើបអញឲ្យ អាហោងលាអន្ទាក់ចេញទៅហោង ។ នមោ ពុទ្ធស្ស នមោ ធម្មស្ស នមោ សង្ឃស្ស យទិទំ ហុលោៗ ស្វាហាយ ។ បន្ទាប់មកសូត្រធម៌រម្ងាប់៣-៤ហើយសូត្រជូនពែទៅទិសថ្ងៃ និមួយៗ ។
ឱម្ម សិទ្ធិកាអញខ្ញុំបូជាសារពើអស់អាហារផង អញ្ជើញ មកយកក្រយាស្ងោយបូជាហោង ទើបអញ្ជើញ ព្រះអាទិត្យ ទេវារាជាចរចេញយាត្រាដោយតេជៈព្រះអណាចដេរដាស់សួគ៌ឋាន ទើបទេពវិមានអាកាសអាយណា ទាំងព្រាយរស្មី ទូទាំងទិសទីណា នូវមនុស្សសត្វផង អស់ទាំងទេវតាដោយ ចេស្ដាអំណាចអ្នកហោង ព្រះអង្គុយយាត្រាសព្វសួគ៌ឋានដ៍ ជាទីពន្លឺមនុស្សផងតែងមង្គលចំរើនផលផង អញ្ជើញមក ហោង មកយកក្រយាបូជា ទាន ធូក អញថ្វាយឆ័ត្រទងរៀង រាយ អញ្ជើញអ្នកទទួលយកសារ អញខ្ញុំបូជា សូមរំដោះ ស្រាកស្រាន ដោះទុក្ខ ដោះភ័យ ដោះអស់ទាំងចង្រៃជម្ងឺមា យា ដកអស់កាំព្រួញ ចង្រូងបន្លា ពីក្នុងអាត្មាដកចេញឲ្យ អស់ពីងអារិសដ៍ជាសត្រូវគ្នា អស់ខ្មោចមាយា សូមរំដោះ ចេញទៅហោង ។
អស់គ្រឿងដង្វាយ ប្រដាប់ពណ្ណរាយ អញថ្វាយបូជា សូមរំដោះឲ្យអស់ទៅហោង អញ្ជើញព្រះយម្មរាជាហើយជា អាសូ ព្រះអង្គមកទទួលយកក្រយាស្ងោយបូជា ហើយអញ្ជើ ញស្ដេចចុះចេញទៅហោង ។
អញ្ជើញព្រះច័ន្ទហើយរុងរឿង មូលចេញទស្សាជាទេព នារីទេវតារាជអស់ទាំងនារី អស់ទាំងអាសុរា សឹងបរិពារផង ព្រះអង្គយាត្រាសព្វឋានសួគ៌ ដ៍ជាទីពន្លឺមនុស្សសត្វផងមាន ព្រះរស្មីសេពសោយប្រពៃ ទាន ធូក ដង្វាយ ដ៍ជាទីពន្លឺ មនុស្សផងមករក្សាចំរើនផលផង អញ្ជើញមកហោងយក ក្រយាស្ងោយបូជា ទានភោជន៍ អញថ្វាយផ្កាភ្ញីសេនសោយ អញ្ជើញព្រះអង្គមកយកបណ្ដាការអញថ្វាយបូជាសូម រំដោះ ស្រាកស្រានដោះទុក្ខ ដោះភ័យ ដោះអស់ចង្រៃជម្ងឺ ដកអស់ កាំព្រួញចំរូងបន្លា ពីក្នុងអាត្មា ដកចេញឲ្យអស់ដកទាំង អារិសដ៍ជាសត្រូវនិងគ្នា អស់ខ្មោចមាយាស្រាកស្រានចេញ ហោង ។ អស់គ្រឿងដង្វាយប្រដាប់ពណ្ណរាយ អញថ្វាយ បូជា អញតែងតែអញ្ជើញស្ដេចដ៍រាបមកទទួលយកក្រយា បូជា នេះហើយ អញ្ជើញស្ដេចចុះចេញទៅហៅបុត្តមុត្តរោ ។ ទើបអញ្ជើញព្រះអង្គារ៍ហើយ ចរចេញអំពីអាគ្នេយ៍ទិសទី ចេញមកយាត្រាជាទេពនារីជាអធិបតី អសុរាលើអាកាសា ដើរដោយសួគ៌ាឋាន សព្វទេពវិមាន អាកាសអាយណា អស់ ទាំងយក្សាសឹងជាយោធាជាបរិពារអ្នកហោង ដើរដោយ ចេស្ដា លើអាកាសនាយណាដោយអានុភាពហោង ដើរ ដោយទ្វាទស្សអស់រាសីផង អញ្ជើញមកហោងសេពសោយ បូជា ទានភោជន៍អញថ្វាយបូជា សូមរំដោះស្រាកស្រាន ដោះទុក្ខដោះភ័យដោះអស់ចង្រៃជម្ងឺមាយាដកអស់កាំព្រួញ ចង្រូងបន្លា ពីក្នុងអាត្មាដកចេញអោយអស់ដកទាំងអារិសដ៍ ជាសត្រូវ និង គ្នា អស់ខ្មោចមាយាស្រាកស្រានចេញទៅ ហោង ។ អស់គឿងដង្វាយប្រដាប់ពណ្ណរាយ អញថ្វាយបូជា អញ្ជើញ អាសុរា មកទទួលយកក្រយាបូជានេះហើយអញ្ជើ ញស្ដេចចុះចេញទៅហោង បុត្តមុត្តិរោ ។
អញ្ជើញព្រះពុទ្ធហើយ ចេញអំពីទក្សិណទិសទីចរចេញ យាត្រា ជាទេពនារីទេវតារាជាលើអាកាសនាយណាដោយ នៅអណ្ដាប់ហោង ស្ដែងស្ដេចដើរដោយសួគ៌ឋាន ទើបទេព វិមាន លើអាកាសនាយណាដើរដោយទ្វារទសអស់រាសីផង អញ្ជើញមកហោង យកក្រយាបូជា ទាន ធូក ភោជន អញ ថ្វាយបូជា ឆ័ត្រទងរាងរាយ អញថ្វាយបូជា អញ្ជើញព្រះអង្គមកទទួលយកសរណា អញថ្វាយបូជា សូមរំដោះ ស្រាក ស្រាន ដោះទុក្ខ ដោះភ័យ ដោះអស់ចង្រៃមាយា ដកអស់ កាំព្រូញ ចំរូងបន្លា ពីក្នុងអាត្មា ដកចេញឲ្យអស់ដកទាំង អារិសដ៍ជាសត្រូវនិងគ្នា អស់ខ្មោចមាយា ដកចេញឲ្យអស់ ទៅហោង។
អស់គឿងដង្វាយប្រដាប់ពណ្ណរាយអញថ្វាយបូជា អញ្ជើ ញអស់ទេវតាអស់អាសុរាអ្នកមកទទួលយកក្រយា បូជានេះ ហើយអញ្ជើញស្ដេចចុះចេញទៅហោងបុត្តមុត្តិរោ ។
អញ្ជើញព្រះហស្បតិសំដីហើយមកអំពីទិសបច្ចិមទិសទី ចរចេញយាត្រាទេពនារីទេវតារាជាហោង អញ្ជើញមកពី អាកាសនាយណា ដោយនូវអណ្ដាប់ហោង ស្ដែងស្ដេច ទិព្វាន្ដ ដើរដោយសួគ៌ឋានសព្វវិមានទេវតា ដើរដោយទ្វារ ទសរាសីផង អញ្ជើញយាត្រាមកយកក្រយាបូជា ដោយទាន ធូក ភោជន៍ អញថ្វាយឆ័ត្រទងរាងរាយ អញថ្វាយបូជា សូម រំដោះស្រាកស្រាន ដោះទុក្ខ ដោះភ័យ ដោះអស់ចង្រៃជម្ងឺ មាយា ដកអស់កាំព្រួញ ចំរូងបន្លាពីក្នុងអាត្មាដកចេញឲ្យ អស់ ដកទាំងអារិសដ៍ជាសត្រូវនិងគ្នា អស់ទាំងខ្មោចមាយា សូមរំដោះចេញទៅហោង ។
អស់គឿង ដង្វាយប្រដាប់ ពណ្ណរាយអញថ្វាយបូជា អញ្ជើញតុសីរាជាអ្នកមកទទួលយកក្រយាបូជា អញ្ជើញ ស្ដេចចុះចេញទៅហោង បុត្តមុត្តិរោ ។
អញ្ជើញព្រះសុក្រហើយចេញយាត្រាអំពីទិសឧត្តរ ទិស ទីចេញយាត្រា ដើរដោយសួគ៍ឋានសព្វទេពវិមានអាកាស នាយណា ជាទេវតាអធិបតីអស់ទាំងដ៍រាបជាលើអាកាសនា យណា ដោយនៅអណ្ដាប់ហោង ដើរដោយចេស្ដាអស់ទេព យោ សឹងជាបរិវារអ្នកផង ដើរដោយទ្វារទសរាសីផង អញ្ជើ ញមកហោង មកយកក្រយាបូជា អញហើយមកទទួលយក បណ្ដាការ អញថ្វាយបូជា សូនរំដោះស្រាងស្រាយ ដោះទុក្ខ ដោះភ័យ ដោះអស់ចង្រៃជម្ងឺមាយា ដកអស់កាំព្រួញចំរូង បន្លាពីក្នុងអាត្មា ដកចេញឲ្យអស់ ដកទាំងអារិសដ៍ជាសត្រូវ និងគ្នា ដកកិត្តិយាមេអាគមនូវមេប្រទាលមនុស្ស ដកទាំង អាបធ្មប់ គេកបក្រិតិយាមេទំរើសឃ្នើសឃ្នាងអស់ខ្មោចមា យា សូមរំដោះចេញទៅហោង ។ អស់គ្រឿងដង្វាយប្រដាប់ ពណ្ណរាយ អញថ្វាយបូជា អញ្ជើញព្រះកាលរាជាមកទទួល យកក្រយាបូជាហើយ អញ្ជើញស្ដេចចុះចេញទៅហោង បុត្ត មុត្តរោ ។
អញ្ជើញព្រះសៅរ៍ ហើយចរចេញអំពីនារតីទិសទីចេញ យាត្រាដើរដោយសួគ៍ឋានសព្វទេពវិមានទេវតាតែងចរយា ត្រា ដោយនូវអណ្ដាប់ហោង មានតេជៈអំណាចជាទេពពេជ្ឈ ឃាតអស់ទាំងជរារាជាអំណាចចេស្ដាអស់ទាំងទេវតាបរិពារ ផងដើរដោយទ្វារទសរាសីផង អញ្ជើញមកហោង យកក្រ យាបូជា អញ្ជើញព្រះអង្គហើយមកទទួលសរណាអញខ្ញុំ បូជា សូមរំដោះចេញហោង ដោះទុក្ខដោះភ័យដោះអស់ ចង្រៃជម្ងឺមាយាដកអស់កាំព្រួញចំរូងបន្លាពីក្នុងអាត្មាដក ចេញអោយអស់ដកទាំងអារិសដ៏ជាសត្រូវនិងគ្នាអស់ខ្មោច មាយា សូមរំដោះចេញហោង។អស់គ្រឿងដង្វាយប្រដាប់ ពណ្ណរាយ អញថ្វាយបូជា សូមរំដោះស្រាងស្រាយអញ្ជើញ ព្រះម្រិត្យូវរាជាតំសុរា អ្នកមកទទួលយកក្រយាបូជា អញ្ជើ ញស្ដេចចេញទៅហោង បុត្តមុត្តរោ ។
អញ្ជើញព្រះរាហើយចរចេញអំពីពាយ័ព្យទិសទីដោយ អណ្ដាប់ចងចាំសព្វមានអំណាចសឹងពីអាសូរយក្សាដរារាជា លើអាកាសនាយណាសួគ៍ឋានណាៗតែងធ្វើហឹង្សាទេវតា ទេពវិមានសួគ៍ឋានណាៗដើរដោយរិទ្ធីតែងរង្គតរេរាដោយ ទ្វារទសដើរចូលសព្វឋានអស់រាសីផង អញ្ជើញមកហោងៗ យកក្រយាបូជាទាន ធូប ភោជន អញថ្វាយឆ័ត្រទងរាងរាយ អញថ្វាយបូជា ញាំភ្លាលាំលាយសប្បាយអញថ្វាយបូជា ព្រះអង្គមកទទួលយកក្រយាស្ងោយបូជាអោយយកសរណា អញខ្ញុំសូមរំដោះចេញហោង ដោះទោសដោះភ័យដោះអស់ ចង្រៃជម្ងឺមាយាដកកាំព្រួញចំរូងបន្លាពីក្នុងអាត្មាដកចេញ អោយអស់ដកទាំងអារិសដ៏ជាសត្រូវនិងគ្នា ដកក្រិត្តិយា នូវ មេប្រទាលមនុស្សផង ដកទាំងអាបធ្មប់ដកទាំងគេកប់ ក្រិត្តិយា មេទំរើសឃ្នើសឃ្នងអស់ខ្មោចមាយាសូមរំដោះ ចេញទៅហោង។ អស់គ្រឿងដង្វាយប្រដាប់ពណ្ណរាយ សារពើស្រាកស្រាប់នូវអស់ញ៉ាំភ្លា អញ្ជើញព្រះកាលរាជា ស្ដេចមកយកក្រយាបូជាហើយ អញ្ជើញស្ដេចចុះចេញទៅ ហោង បុត្តមុត្តរោ ។
ផ្ដាច់អំបោះវាំង
នមោពុទ្ធាយ កុសលា ធម្មា អកុសលា ធម្មា កាយោ បាំងសុខសលោ អាយុ វណ្ណំ សុខំ ពលំ ទើបគ្រូប្រើអញបាំង គ្រោះ អាយុ យ៉ឺនយូរហោង ពុទ្ធំ បច្ចាក្ខាមិ ធម្មំ សង្ឃំ បច្ចាក្ខាមិ ។
ជូនពែ
ឱមាយាត្រាជូនពែហើយណាអស់ទាំងជម្ងឺអ្នកយកទៅផង ស៊ីផឹកហើយហោងដោយឋានទីទៃលលកកែវហើយ បោកបែកផ្កា ត្រែងចូលអ្នកយល់ស្ដែងខ្លះស៊ីខ្លះផឹកខ្លះវេចខ្លះដក ខ្លះវេចជាយ ថ្នកខ្លះវេចជាយស្បៃកំពីងអាល័យ មកឋានអាយ ឋានពីងស្រណុក ស្រុកពីងសប្បាយកំពីងខានទៅអោយខ្លាចភ្លើងព្រៃរោលកូនរោល ចៅពីងស្លាប់ ឧម នមោ ពុទ្ធស្ស នមោ ធម្មស្ស នមោ សង្ឃស្ស ហុលោៗ ស្វាហាយ។
បាលីបង់បាយព្រះគ្រោះ
ឧម យោ ទោសោ ភូម្មភូម្មមោ ភូម្មករណំ សម្បន្នោ មហប្បលំ បុរជុ រជ្ជំ លាភំ សាធុ គច្ឆន្ដុ ទេវតា ទើបអញអាចបង់ បាយព្រះគ្រោះ ទោះបុរសស្រីឈឺថ្កាត់ គ្រោះ ច គ្រោះ ម គ្រោះជោគ គ្រោះជាំ គ្រោះខែ គ្រោះឆ្នាំ គ្រោះលក្ខិណា គ្រោះបន្សាកំណើតនេះឯងហោង ទើបអញអាចបង់បាយ ព្រះគ្រោះឲ្យឈ្មោះ(….) នេះហោងបង់ទៅទិសាស្នងអង្គអ្នក ហើយហោងស្រែស្រាយចំណងជម្ងឺដម្កាត់នោះបាត់យកទៅ ឈឺក្បាលឈឺត្បូងឈឺទ្រូងឈឺស្មាក្រឡាសាច់សួតបំពុងក ស្ងួតទឹកមាត់ពុំមាន អក្នើយស្រាយអំព័ន្ធ ពុទ្ធោ ធម្មោ សង្ឃោ ហុលោៗស្វាហាយ ។
បន្ទាប់មកសូត្រជូនពែ
ឧម អញ្ជើញអ្នកយាត្រាជូនពែហើយណា អ្នកចេញទៅ ហោង អស់ទាំងជម្ងឺអ្នកកាន់យកទៅផង ស៊ីផឹកហើយហោង ដោយឋានទីលំនៅទីទៃលលកសហើយ បែកជាផ្កាត្រែង យល់អ្នកវង្វេងជូនពែហើយណា ខ្លះស៊ីខ្លះជក់ខ្លះវេចជាយ ថ្នក់ខ្លះវេចជាយស្បៃ កុំពីងអាល័យរំពៃមើលមក ឋានពីងឯនាយ សប្បាយកន្ទេល ចំជាយពូកគ្រែខ្នល់ខ្នើយល្ហែល្ហើយ អញ្ជើញពីងទៅឲ្យឆាប់ក្រែងកូនពីងស្លាប់មួយថ្ញៃ២៥ចំពូក ភ្លើងព្រៃវារោល ភ្លើងវាឆេះឋានពីងឯណោះរលាយសាប់ សូន្យ ពីងមកចោលកូន អញ្ជើញពីងទៅឆាប់ៗហោង ។
មន្ដគាថាចងស្នឹងជុំវិញរបងផ្ទះ
វិលៗវង់ៗ វិលដូចកន្ដេះឡង់ វង់ដូចកង់រទេះ វិលៗវង់ៗ វិលវង់ដូចព្រះច័ន្ទ វិលវង់ដូចព្រះ អាទិត្យ ។
សូត្រ៩ចប់ក្ដាប់ដុំថ្មតូច៨បោះទិស៨។
ថុជអ ឯហិ ម្ងឹម្ងាំ ភ្ងឹភ្ងាំ សល្ងាំក្ងាំ អអ ។សូត្រ៩ចប់ ។
មន្តគាថាស្រាយចំណងបាលី
