មន្តគាថា ឥតិបិសោពេញអង្គ

ឥតិបិសោ ភគវា អរហំ ឥតិបិសោ ភគវា សម្មាសម្ពុទ្ធោ 

ឥតិបិសោ ភគវា វិជ្ជាចរណសម្បន្នោ ឥតិបិសោ ភគវា លោកវិទូ 

ឥតិបិសោ ភគវា អនុត្តរោ ឥតិបិសោ ភគវា បុរិសទម្មសារថិ 

ឥតិបិសោ ភគវា សត្ថាទេវមនុស្សានំ ឥតិបិសោ ភគវា ពុទ្ធោ 

ឥតិបិសោ ភគវា ភគវាតិ។៚

(មន្តគាថា “ឥតិបិសោពេញអង្គ” នេះ មានតេជានុភាព ខ្លាំងក្លាណាស់។ បើបានភាវនាអង្គនីមួយៗ ឲ្យបាន ១៨០  ចប់) នឹងមានឬទ្ធានុភាពដូចតទៅ៖

* បើចង់ឈ្នៈបច្ចាមិត្រ ទោះប្រយោលក្តី ចំពោះមុខក្តី សូមបរិកម្ម 


  • “ឥតិបិសោ…អរហំ” ស្រូបដង្ហើមចូលឲ្យបាន ១០៨ ចប់ លុះគ្រប់កំណត់ ហើយផ្លុំបាតដៃទាំងពីរឈ្លីមុខ រួចចេញមុខបង្ហាញសត្រូវចុះ។ ព្យាយាម ធ្វើយ៉ាងនេះឲ្យបាន ៣ ទៅ ៤ ដង សត្រូវនឹងប្រែក្លាយជាមិត្តវិញ។ 
  • * បើចេញទៅប្រតិបត្តិការផ្សេងៗ តាមទីជិតឆ្ងាយ ជាផ្លូវឃោសនាក្តី ណែនាំមហាជន ឲ្យជួយបំពេញកិច្ចការក្តី ហើយខ្លួនយើងចង់ឲ្យគេ និយម ជឿស្តាប់ក្តី សូមបរិកម្ម ថា “ឥតិបិសោ…សម្មាសម្ពុទ្ធោ” ឲ្យបាន ១០៨ ចប់ ផ្លុំបាតដៃហើយ ឈ្លីទ្រូងយើង ៗនឹងមានអំណាច បានគេ កោតសរសើរហោង។

  • * បើមានបំណងប្រាថ្នាឲ្យគេអាណិតស្រឡាញ់ រាប់រកយកជាមេត្រី ឬឲ្យគេអនុគ្រោះ ជួយទំនុកបំរុងតាមការគួរដល់សមត្ថភាព ឬគេរលឹក អាល័យ សូមភាវនាថា៖ “ឥតិបិសោ…វិជ្ជាចរណសម្បន្នោ ” ឲ្យបាន ៥០ ចប់ សេពផ្លុំដោយទឹកសុទ្ធ ឬទឹកអប់ ប្រេង ក្រមួនលាបសក់ ទៅកាន់ ស្រុកឆ្ងាយដែលមិនធ្លាប់ស្គាល់អ្នកណាសោះ អ្នកស្រុកនឹងមានចិត្ត មេត្រីស្រឡាញ់ទុកជាញាតិសន្តានយ៉ាងកក់ក្តៅ។
  • * បើរៀបចំដំណើរទៅកាន់ទីជិតឆ្ងាយ ទោះកាត់ចំណោមពួក អន្ធពាលក្តី កាត់មុខសត្វសាហាវក្តី សត្វកាចវាដេញតម្រង់មករក យើងក្តី លោកឲ្យភាវនាថា៖ ” ឥតិបិសោ…សុគតោ” ស្រូបដង្ហើមចូល ឲ្យបានគ្រប់ម៉ាត់ លុះត្រាតែសត្វនោះវាត្រឡប់ជាដាក់ឬកពារ ស្លូតមក រកយើង សឹមឈប់ភាវនា។ ពេលភាវនា ត្រូវដើរទៅមុខកុំងាកក្រោយ ឲ្យសោះ។
  • * បើចង់ដឹងល្បិចកលឧបាយគេបម្រុងធ្វើមកលើយើងយ៉ាងណាៗ ជាការណ៍ដូចម្តេចនោះ បន្ទាប់ពីយើងស្តាប់តែសម្តីគេ មើលចិត្តគេមិន  យល់ យើងភាវនាពុទ្ធនាមនេះ មុននឹងជាន់កាំជណ្តើរឡើងផ្ទះ ដោយ

បរិកម្មថា៖

“ឥតិបិសោ…លោកវិទូ” ឲ្យបាន ៩ ចប់ជាមុន លុះឡើងទៅដល់ លើផ្ទះ ឈរ ឬអង្គុយភាវនាក្នុងចិត្ត សម្លក់មុខគេកុំប៉ប្រិចភ្នែក កាលណាគេមើលតបមកយើង គេមុខជាបញ្ចេញអាការៈឲ្យយើងដឹង ដោយប្រការណាមួយមិនខាន។  តាមសង្ឃដីការបស់ព្រះតេជគុណ អ៊ុក ថាមុននឹងបរិភោគបាយទឹកគេ បើសូត្រផ្លុំមន្តគាថានេះជាមុនទៅ គ្រឿងពិសពុល នឹងហុយផ្សែង ឬ ឡើងពពុះជាមិនខាន ហើយបើក្នុងនោះមានអំពើអំព័ន្ធ ក៏ធ្វើយើងមិន ត្រូវដែរ ។

“ឥតិបិសោ…អនុត្តរោ” បរិកម្ម ១៩ ចប់ ជានិច្ច នៅពេលភ្ញាក់ពី ដំណេក ដោយសេពទឹកលប់មុខ មានជោគជ័យ មានតេជៈញ៉ាំង អ្នកផង ឲ្យមេត្រីរាប់អានយកយើងជាមិត្តជួយឈឺឆ្អាលយើង។

“ឥតិបិសោ…បុរិសទម្មសារថិ” បរិកម្មតាមកម្លាំងថ្ងៃ។ សេពបែរមុខ ទៅកាន់ទិសទេព្តាស្ថិតជាមន្ត្រីស្នេហ៍ នាហ្មឺនសព្វមុខមន្ត្រីពេញចិត្ត ផ្តល់ផលប្រយោជន៍យ៉ាងគាប់ចិត្ត បើចូលទៅកាន់មន្ទីរស្ថានអ្នកធំ 

កុំងាកក្រោយឲ្យសោះ។ 

“ឥតិបិសោ…សត្ថាទេវមនុស្សានំ” បរិកម្ម ១០៨ ចប់ ក្នុងពេលប្រះ ខ្លួនគេង និងពេលភ្ញាក់ពីគេង ឬសេពផ្លុំទឹក លុបមុខ ស្រោចក្បាល  បើព្យាយាមធ្វើយ៉ាងនេះបានជានិច្ចកាល នឹងមានសិរីសួស្តី ពពួក មនុស្ស និងទេព្តា ចោមរោមស្រឡាញ់រាប់អាន ជួយការពាររក្សាជា ប្រក្រតី៕៚

Post a Comment

Previous Post Next Post