ឃ្មុំសម្រាកស្លាប




 ឃ្មុំសម្រាកស្លាប


ពេលលោក-អ្នកឃើញបែបនេះ ចូរកុំស្លន់ឆោឡោ កុំភិតភ័យ កុំរុកកួន កុំដេញ ឬក៏បាញ់ថ្នាំសម្លាប់ពួកវា។


នេះជាពពួកសត្វឃ្មុំកំពុងធ្វើដំណើរ ហើយពួកវាឈប់សម្រាកស្លាប តែ២៤ម៉ោងប៉ុណ្ណោះ។ 


ចូរកុំទៅរំខានពួកវា ហើយកុំទៅក្បែរពួកវា ពួកវាមិនធ្វើអ្វីដល់លោក-អ្នកនោះទេ។ 


បើលោក-អ្នកចង់ជួយពួកវា ចូរដាក់ទឹកស្ករក្នុងចានឲ្យពួកវា។


ពពួកសត្វឃ្មុំនឹងបឺតជញ្ជក់ទឹកស្ករនេះ ដើម្បីបន្ថែមកម្លាំង សម្រាប់បន្តហោះហើរទៅមុខទៀត។


យើងគ្រប់គ្នាគប្បីផ្តល់ការថែរក្សា និងការពារដល់សត្វឃ្មុំកំពុងធ្វើដំណើរទាំងនេះ ដ្បិតពួកវាជាអ្នកធានាដល់ការរស់រានរបស់ផងយើងជាមនុស្ស។ 


បើគ្មានពពួកសត្វឃ្មុំទេនោះ ក៏គ្មានមនុស្សម្នានៅលើភពផែនដីនេះដែរ!


ប្រែសម្រួលពីអត្ថបទបរទេស

Post a Comment

Previous Post Next Post