តើប្រភេទផ្ទះរលំរលាយនោះ យ៉ាងដូចម្តិច?
ដូចបងប្អូនដឹងស្រាប់ ផ្ទះគឺជាលំនៅដ្ឋានចំបាច់របស់យើងទាំងអស់គ្នា ចឹងការរស់សុខសាន្ត រុងរឿង វិនាសអន្តរាយ មួយផ្នែកធំគឺលំនៅដ្ឋានរស់ប្រចាំថ្ងៃរបស់យើង។
ខាងក្រោមនេះគឹជាការសង្កេតប្រភេទផ្ទះដែលមានមកនៅក្តីវិនាសឬនាំមកនៅក្តីអន្តរាយរលំរលាយដល់ម្ចាស់ផ្ទះ៖
១. ការសង្កេតទ្វាផ្ទះ បើកចេញមកខាងក្រៅ គឺមានន័យទ្វារផ្ទះពេលបើក ទាញចេញមកខាងក្រៅ ហើយអត់មានទំនប់ពីខាងក្រោម។
២. ផ្ទះអត់មានទ្វារខាងក្រោយ (មានន័យថាទ្វារក្រោយត្រូវតែមាន) ...... បើមានទ្វារក្រោយហើយទ្វារនោះធំពេក នឹងអត់មានទំនប់ពីក្រោម។
៣. មើលពីទ្វារមុខ ដល់ទ្វារក្រោយ ត្រង់ផ្លឹង មើលពីទ្វារមុខធ្លុះដល់ទ្វារក្រោយ នេះមិនគួរអោយមានទេ រកទ្រព្យមិនសល់។
ផ្ទះនាំរឿងក្តីក្តាំង ឬផ្ទះដែលនាំមកនៅការបង់ខាត់ទ្រព្យជានិច្ចជាកាល៖
១. សង្កេតមើលបន្ទប់ទឹក (បន្គន់) តើនៅខាងក្នុងផ្ទះ ឬនៅក្រៅផ្ទះ...?
- បើនៅក្នុងផ្ទះនោះគឺ បូក តើបូកបែបណា? មានន័យថាវិជ្ជមាន សួរថាតើវិជ្ជមានបែបណា?
បន្ទប់ទឹកនៅក្នុងផ្ទះ គឺត្រូវតែទាប់ជាងផ្ទៃបន្ទប់ចង្រាន់បាយ១ទឹក ហើយបន្ទប់ចង្រ្កាន់បាយ ត្រូវតែទាប់ជាងបាតបន្ទប់ផ្ទៃផ្ទះទាំងមូល៥ សង់ទីម៉ែត្រ។
- បន្ទប់ទឹកនៅខាងក្រៅផ្ទះ គឺជាបន្ទប់ទឹកដែលមិនគួរអោយមាន ។ តែបើមានហើយ គឺយើងអាចកែបាន ដោយយើងអាចសង់បន្ទប់ទឹកមួយទៀត ដែលត្រឹមត្រូវក្នុងផ្ទះបាយ ដូចត្រង់ចំណុះទី១ខាងលើ។
