បញ្ហាមួយផ្នែកធំរបស់មនុស្ស គឺការសំលឹងមើល គ្នាជាមួយនឹងកែវភ្នែក "ខុស​ និង ត្រូវ"

នៅក្នុងវប្បធម៌ខ្មែរនិយាយថា "ខុស គេ"។ បានសេចក្ដីថាអ្នកណាមិន "ដូចគេ គឺខុស"។ មនុស្សនឹង មានអំណត់និងខន្តីច្រើន ប្រសិនបើគេគ្រាន់តែសំលឹងមើលគ្នាត្រឹមលក្ខខ័ណ្ឌ "ប្លែក គ្នា"

យើងអាចដោះសារថា "ខុស គេ" គឺគ្រាន់តែមានន័យថា មិនដូចគ្នាប្លែកគេ ប៉ុណ្ណោះ, ប៉ុន្តែសូម កត់សំគាល់ ថា, ក្រៅ ពី ពាក្យ "ខុស គេ" យើងក៏មានពាក្យថាប្លែក គេ ឬផ្សេង ពី គេដែរ, ប៉ុន្តែយើងជ្រើសរើសប្រើពាក្យ "ខុស គេ" វិញ,ពីព្រោះនៅក្នុងអនុសម្បជញ្ញៈរបស់យើងមានការជំនុំជំរះ គេរួចជាស្រេចទៅហើយ។

"ខុស​ និង ត្រូវ"
ដោយបង៖ បុត្រាខ្មែរ
Previous Post Next Post