ប្រជុំមន្តគាថាជ័យ
សូមជ័យអំពីព្រះពុទ្ធ ទាំងប្រាំព្រះអង្គ ព្រះធម៌ព្រះសង្ឃ ចំរើននូវអាយុយឺនហោង អោយអស់មហាជនផង ចូរស្តាប់
ត្រាប់ត្រង អោយស្បើយអស់ពីទុក្ខភ័យ អោយស្បើយសារពើ ចង្រៃ ទុក្ខសោករោគភ័យ កុំបីបៀតបៀនបានឡើយ ទោះផ្ទះ ទ្រុឌទ្រោមគ្រាំគ្រា សូមអស់ទេវតាមកជួយរក្សាជ្រោមជ្រែង។
ទោះភ្លើងឆេះជើងក្រានឯង មហាជ័យតាក់តែង រម្ងាប់ បាត់ចង្រៃ កុកគូកឃ្មុំម្រោមពង្រួត នៃពស់ពិសព្រៃ ថ្លាន់ធ្លុង ថ្លាន់ភ្ញី
ត្រកួតអន្សោងកន្ត្រងក្ដី ពង្រូតអណ្ដើកនៃអម្រឹគ បក្សាតិរច្ឆាន។
រន្ទះបាញ់ច្រាសវិមាន ដោយសព្វទីឋាន នូវអស់មហាជននានា ជ័យឈ្នះរន្ទះវិញណា រម្ងាប់ទោសា នៃពិសកម្មកាច ចង្រៃ អោយមានសិរីសួស្ដី ដោយតេជៈព្រះពុទ្ធព្រះធម៌ រម្ងាប់ក្ដៅ ក្រហាយបង់ អោយត្រជាក់ត្រចង់ ដូចអង្គអម្រិទ្ធិសុខី
ស្រោចស្រប់ស្កប់ស្កល់ឥន្ទ្រីយ៍ រោគសោកអប្រីយ៍ រសាយ រលាយវិញហោង បពិត្រអស់ទាំងទេវតាទាំងឆកាមា នូវអស់
ទាំងទីជិតឆ្ងាយ។ យើងខ្ញុំសូត្រសូមសុខសាយ ទុក្ខសោក ទាំងសម្ពាយ រលាយរសាយវិញវៃ ទេវិន្ទ្រអង្គឥន្ទកោសី
ទាំងព្រហ្មព្រឹទ្ធក្ដី សូត្រសូមពរពិជ័យចេស្ដា ជយន្ដុវរបុណ្ណា គណនានុកនា ភវន្ដុកោ វិជ្ជសង្ឃា វន្ដោ ជ័យៗ វរោ សិទ្ធី
ភវន្ដុ តេ។៚
ទើបព្រះឥសីចំរើននូវឫទ្ធីពរផង រីពរនេះហោងអំពីពុទ្ធឱស្ឋឯថា អាយុ វណ្ណៈ សុខៈ ពលៈ យាមា សិរីមត្តោ សិទ្ធី ភវន្ដុ តេ
ពរមួយទេពតន់ចំរើននូវព្រះជន្មឯង ឯពរជាគម្រប់ពីរចំរើននូវ សម្បុរល្អក្រៃ អោយល្អថេរនៅ កបនឹងកូនចៅសព្វថ្ងៃ
ត្រូវនឹងព្រះទ័យពុំមានឃ្នាន់ឃ្នើសលើសឡើយ ពរជាគំរប់បី ទុក្ខរោគភ័យសឹងស្បើយ សុខខ្លួនលំហើយលំហែរកំសាន្ត
គ្រប់គ្រា ពរជាគំរប់បួនមូលមិត្តខ្លឹមខ្លួនភរិយា ទាសាទាសី អហឹង្សាអាសុភសត្វផងសឹងខ្លាំងៗ ក្រៃឆាប់ៗវៃៗកន្លងបំរើ
ឥតឆ្គងកុំព្រួយអម្ចាស់ជេដ្ឋា កើតស្រូវអង្ករសណ្ដែកនូវល្ងម្លូរស្លា មាសប្រាក់ទ្រព្យមូលមកក្នុងឃ្លាំងច្រើនក្រៃ អាយុមួយរយឆ្នាំ ទើបដោយតេជៈពរជ័យ យឺនយូរប្រពៃ ប្រកបសឹងសុខសាទរ យើងខ្ញុំបង្គំទសករប្រណម្យត្រេកអរទទួល ព្រះពរ ព្រះមហា ឥសីស្រេចហោង។៚
ទើបព្រះឥសី ចិន្តាមុនីដ៍បវរ ថ្លាថ្លែងព្រះពរ ចៅអ្នកពិសីកល្យាណ
វេលាទៅស្រង់ជម្រះព្រះអង្គកាយា ព្រះហស្តទាំងសងបោចបេះ
ត្រកងផ្កា ស្រង់ស្រេចហើយណា ដងទឹកដាក់ក្នុងកន្ទីមាស
ទើបអ្នកលីលា ដើរដោយមគ្គាទុលទីរ នាំទឹកកន្ទី នាំផ្កាមកដល់
អាស្រម ឥសីសិលា មានពុទ្ធការួសរាយ ហៅចៅហ្វាយ មកអាយ
តានឹងអោយពរ ទើបព្រះឥសីចំរើន នូវព្រះវុទ្ធីពរផង សូមពរនេះ
ផង បានដូចសេចក្តីប្រាថ្នា អ្នកស្ដាប់បន្ទូលហើយអ្នកទទូល
ត្រេកអរ ត្បិតមានពរពីព្រះឥសីចេស្ដា អាយុ វណ្ណំ សុខំ ពលំ
យាវាសិរី មាតា សិទ្ធី ភវន្ដុ តេ ពរមួយតន់ ចំរើននូវព្រះជន្មឯង
ឯពរគំរប់ពីរ ជម្រះនូវសម្បុរល្អក្រៃ អោយល្អកបនូវ កបនឹងកូន
ចៅប្ដីសី ឧទ្ទបាទចង្រៃ អោយខ្ចាយរលាយចេញទៅ ពរជាគំរប់បី
ឧត្តមសួស្ដី ត្រាណត្រើយក្សេមក្សាន្ដ ចិត្តហើយកបនូវសម្បត្តិ
សោត្តាណា ពរជាគំរប់បួន មូលមិត្តខ្លឹមខ្លួន ភរិយា ទាសីទាសា
គោសេះ ដំរី ពលផងសឹងខ្លាចក្រៃ ឆាប់ៗវៃៗ ដ៍កន្លងបំរើឥតឆ្គង
ពុំព្រួយអម្ចាស់ចេស្តចៅថ្លៃថ្លា វិនាសទុក្ខភ័យជម្ងឺរោគាបានស្បើយ
អស់ភោគអាហារ ចូលមកសព្វកាលឥតស្បើយ បរិបូរណ៍ចិត្ត
ហើយ ដូចព្រះឥសីអោយពរ យើងខ្ញុំបង្គំទសក៏ ប្រណម្យ
ត្រេកអរទទួលពរ ព្រះឥសីសូរេចហោង។៚
ឥតិបិសោ ភគវា ថ្វាត់ថ្វាយវន្ទា បង្គំស្រីរតនត្រៃ ថ្វាត់ថ្វាយបង្គំ
សូមជ័យ សូមពររិទ្ធីក្រៃ ពីជ័យនូវជ័យព្រះឥន្ទ្រា កម្មា វិច្ចរសួគ៌ា
សោឡោះព្រហ្មា ទាំងព្រះនារាយណ៍ឥសូ សូមជ័យអំពីទេវតា
នូវទិសបូព៌ ហិចហើរមកមូលប្រសើរលើត្បូង តុសិត សូមជ័យ
អំពីទេវតា នូវទិសអាគ្នយ៍ មូលមកទៀងទេ អោយមង្គលរួសរាន់
សូមជ័យអំពីទេវតា នូវទិសទក្សិណ សក្កោទេវន ទេវាអាចអោយ
សិរី សូមជ័យអំពីទេវតា នូវទិសនិរតី សំដែងរិទ្ធិ រិទ្ធិអានុភាព
ចេស្ដា សូមជ័យអំពីទេវតា នូវទិសបស្ចិម មូលមកត្រៀបត្រា
ប្រសិទ្ធីប្រសើរពរគ្រប់ សូមជ័យអំពីទេវតា នូវទិសពាយ័ព្យ
ហៀវហោះអ៊ើងអ័ព្វ ចំរើននូវស័ព្ទសាទរ សូមជ័យអំពីទេវតា
នូវទិសឧត្តរ ចៀងជួយអោយពរ ពរមង្គលថ្កើនថ្កាន សូមជ័យ
អំពីទេវតា នូវទិសឦសាន ហិចហោះទាំងវិមាន ចំរើននូវពរ
សព្វសារ សូមជ័យអំពីទេវតា ព្រះឥសូរ នូវព្រះនារាយរណ៍
ឥន្ទព្រហ្មទាំងឡាយ នូវនិក៍ក្រាសក្រៃ ទើបឋិតធរណីភពត្រៃ
ឋិតព្រឹក្សព្រៃសុមេរុ បព៌តគុហា ទើបឋិតនូវឋានគង្គា សមុទ្រ
ជលសា នូវព្រៃហេមពាន្តហោង។៚
ឥតិបិសោ ភគវា ថ្វាត់ថ្វាយវន្ទា បង្គំព្រះស្រីរតនត្រៃ ថ្វាត់ថ្វាយ
បង្គំ សូមពរឫទ្ធីក្រៃ សូមជ័យរំដោះ គ្រោះមហាជន ទោះមាន
គ្រោះថ្នាក់ទម្ងន់ ឈឺទុរន់ទុរា រៀបក្ស័យជីវិត សូមជ័យប្រពៃ
រឹងរិត ជ្រោមជ្រែងប្រសិទ្ធិ រំដោះគ្រោះនោះឲ្យបានស្បើយ ជម្ងឺ
ដែលឈឺយូរហើយ សុខជាកន្តើយ ដោយតេជៈព្រះទិព្វមន្ត
ទោះគ្រោះថ្នាក់ជាទម្ងន់ បៀតបៀនមហាជន សូមជ័យកំចាត់
កំចាយ ទោះអារក្សនូវអាយ បៀតបៀនក្នុងកាយមហាជនផង
សូមជ័យប្រពៃ បរមត្ថបារមីកំចាត់កំចាយអារក្សនោះចេញ
ទោះខ្មោចអម្បាលនោះមិញ សូមជ័យដាស់ចេញ ឲ្យវាស្លន់ស្លុត
រត់ឆ្ងាយ ទោះបីព្រាយអាបទាំងឡាយ សូមជ័យកំចាយកំចាត់
ឲ្យវារត់ចេញទៅ ទោះខ្មោចក្នុងផ្ទះលំនៅ បៀតបៀនកូនចៅ
ឲ្យឈឺ ទម្ងន់ធ្ងន់ក្រៃ សូមតេជៈជ័យព្រះរតនត្រៃ ជួយដេញ
កំចាយ ឲ្យវាបាក់បបម៉បម៉ាយ ទោះខ្មោចលោកីយ៍ទាំងឡាយ
សូមជ័យកំចាយឲ្យវាចៀសចេញ មួយនោះ ព្រះពៃស្រមណ៍មិញ
ស្រក់ទឹកហូរចេញ ជាឈាមនៅក្នុងគ្រឹហា សូមជ័យធម៌ថ្លៃនានា
រម្ងាប់រោគភយា ចំរើនឲ្យសុខវិញហោង។ កុករលកហើរមក
លេងលង ហើរទុំលើផ្ទះ សូមជ័យធម៌ថ្លៃជំរះ ចំរើនឲ្យជ្រះ
ឲ្យជាសុខវិញហោង ទោះបីក្ដីសៅហ្មង មានរន្ធនាគផង ពីក្រោម
លំនៅគ្រឹហា សូមព្រះថ្លៃធានា រម្ងាប់ភយា ចំរើនឲ្យសុខសួស្ដី
មួយទោះសសរផ្ទះថ្មី ថ្នាំងកាច់អប្រីយ៍ សូមចំរើនសុខា ឲ្យកើត
ទាសីទាសា មាសប្រាក់ ភស្ដុភារ កែវកងពិទូរ្យសូរ្យកាន្ត ទោះ
ពស់អណ្ដើកតិរច្ឆាន ចិត្តវាហ៊ៅហ៊ាន ចូលមកក្នុងភូមិនេះណា
សូមមហាជ័យព្រះសាស្ដា រម្ងាប់ទុក្ខា ចំរើនឲ្យបានសុខក្រៃ
ម្ចាស់ផ្ទះរូតរះប្រពៃ កើតលាភសព្វថ្ងៃ ពុំមានខ្វះខាតឡើយណា
សូមជ័យនៃព្រះសាស្ដា ចំរើនសុខាមហាជន ឲ្យសុខសប្បាយ
ទោះឈឺជម្ងឺក្នុងកាយ សូមឲ្យរលាយរលត់ជាអហោសិកម្ម
ទោះគ្រោះ គ្រោះជោគ គ្រោះជាំ គ្រោះខែ គ្រោះឆ្នាំ គ្រោះប្រាំពីរ
ហោងណា មហាជ័យនៃព្រះសាស្ដា ចំរើនសុខា គ្រោះកាយ
រលាយហ្មត់ហ្មង ទោះឈឺជម្ងឺកាយផង សូមជ័យចំលង ឲ្យរួច
រោគកម្មនោះណា ឲ្យល្ហែល្ហើយសុខា ទោះឈឺម្ដេចម្ដា ឲ្យបាន
ជាសះទៅហោង មួយនោះឈឺរបេងផង ធ្វើឲ្យសៅហ្មងក្អកក្អួត
សង្រេងសង្រៃ សូមពរទិព្វមន្តថ្លាថ្លៃ ដេញខ្មោចចង្រៃ របេងឲ្យ
វាចេញទៅ ខ្មោចកាចកំណាចឃោរឃៅ កុំឲ្យវានៅ បៀតបៀន
អស់មហាជនផង មហាជ័យនៃព្រះច្បាស់ច្បង ដោះគ្រោះអ្នក
ផង ឲ្យវិនាសជាអហោសិកម្មទៅហោង។៚
ជ័យៗ ឥតិបិសោ ភគវា ខ្ញុំព្រះករុណាសូមអារាធនា ព្រះកុក្កសន្ធោ
ព្រះអើយព្រះអង្គស្ដេចតើនរួសរ៉ា មកជួយខ្ញុំឆាប់ ៗប្រញាប់វៃៗ
ខ្ញុំព្រះករុណាសូមអារាធនា ព្រះកុក្កសន្ធោ ព្រះអង្គយាងមកជា
ព្រះខ័នទិព្វ មកកាត់អស់អំពើអកុសល អំពល់នូវបាបគ្រោះចង្រៃ
សារពើទុក្ខ សារពើសោក សារពើរោគ សារពើភ័យ សារពើជំងឺ
ដម្កាត់ចង្រៃ សព្វសត្រូវ វិនាស្សន្តិ អសេសតោ។ ជ័យៗ ឥតិបិសោ
ភគវា ខ្ញុំព្រះករុណាសូមអារាធនាព្រះកោនាគនោ ព្រះអើយ
ព្រះអង្គស្ដេចតើនរួសរ៉ា មកជួយខ្ញុំឆាប់ ៗប្រញាប់វៃៗ ខ្ញុំព្រះករុណា
សូមអារាធនា ព្រះកោនាគនោ ព្រះអង្គយាងមកជាព្រះខ័នទិព្វ
មកកាត់អស់អំពើអកុសល អំពល់នូវបាបគ្រោះចង្រៃ សារពើទុក្ខ
សារពើសោក សារពើរោគ សារពើភ័យ សារពើជំងឺដម្កាត់ចង្រៃ
សព្វសត្រូវ វិនាស្សន្តិ អសេសតោ។ ជ័យៗ ឥតិបិសោ ភគវា
ខ្ញុំព្រះករុណាសូមអារាធនាព្រះកស្សបោ ព្រះអើយ ព្រះអង្គ
ស្ដេចតើនរួសរ៉ា មកជួយខ្ញុំឆាប់ៗ ប្រញាប់វៃៗ ខ្ញុំព្រះករុណា
សូមអារាធនាព្រះកស្សបោ ព្រះអង្គយាងមកជាព្រះខ័នទិព្វ
មកកាត់អស់អំពើអកុសល អំពល់ នូវបាបគ្រោះចង្រៃ
សារពើទុក្ខ សារពើសោក សារពើរោគ សារពើភ័យ សារពើ
ជំងឺដម្កាត់ចង្រៃ សព្វសត្រូវ វិនាស្សន្តិ អសេសតោ។ ជ័យៗ
ឥតិបិសោ ភគវា ខ្ញុំព្រះករុណាសូមអារាធនាព្រះ សមណគោតម
ព្រះអើយព្រះអង្គស្ដេចតើនរួសរ៉ា មកជួយខ្ញុំ ឆាប់ៗប្រញាប់វៃៗ
ខ្ញុំព្រះករុណាសូមអារាធនាព្រះសមណគោតម ព្រះអង្គយាងមក
ជាព្រះខ័នទិព្វ មកកាត់អស់អំពើ អកុសលអំពល់នូវបាបគ្រោះ
ចង្រៃ សារពើទុក្ខ សារពើសោក សារពើរោគ សារពើភ័យ សារពើ

ឥតិបិសោ ភគវា ខ្ញុំព្រះករុណាសូមអារាធនាព្រះ សិអារ្យមេត្រី
ព្រះអើយ ព្រះអង្គស្ដេចតើនរួសរ៉ា មកជួយខ្ញុំ ឆាប់ៗប្រញាប់វៃៗ
ខ្ញុំព្រះករុណាសូមអារាធនាព្រះសិអារ្យមេត្រី ព្រះអង្គយាងមកជា
ព្រះខ័នទិព្វ មកកាត់អស់អំពើ អកុសលអំពល់ នូវបាបគ្រោះ
ចង្រៃ សារពើទុក្ខ សារពើ សោក សារពើរោគ សារពើភ័យ
សារពើជំងឺដម្កាត់ចង្រៃ សព្វសត្រូវ វិនាស្សន្តិ អសេសតោ៕៚
៚មន្តគាថាជ័យព្រះរតនត្រ័យ មេទី១

៚មន្តគាថាជ័យឥសី មេទី២

៚មន្តគាថាជ័យពរបួន មេទី៣

៚មន្តគាថាជ័យទិស មេទី៤
ឥតិបិសោ ភគវា ថ្វាត់ថ្វាយវន្ទា បង្គំស្រីរតនត្រៃ ថ្វាត់ថ្វាយបង្គំ
សូមជ័យ សូមពររិទ្ធីក្រៃ ពីជ័យនូវជ័យព្រះឥន្ទ្រា កម្មា វិច្ចរសួគ៌ា
សោឡោះព្រហ្មា ទាំងព្រះនារាយណ៍ឥសូ សូមជ័យអំពីទេវតា
នូវទិសបូព៌ ហិចហើរមកមូលប្រសើរលើត្បូង តុសិត សូមជ័យ
អំពីទេវតា នូវទិសអាគ្នយ៍ មូលមកទៀងទេ អោយមង្គលរួសរាន់
សូមជ័យអំពីទេវតា នូវទិសទក្សិណ សក្កោទេវន ទេវាអាចអោយ
សិរី សូមជ័យអំពីទេវតា នូវទិសនិរតី សំដែងរិទ្ធិ រិទ្ធិអានុភាព
ចេស្ដា សូមជ័យអំពីទេវតា នូវទិសបស្ចិម មូលមកត្រៀបត្រា
ប្រសិទ្ធីប្រសើរពរគ្រប់ សូមជ័យអំពីទេវតា នូវទិសពាយ័ព្យ
ហៀវហោះអ៊ើងអ័ព្វ ចំរើននូវស័ព្ទសាទរ សូមជ័យអំពីទេវតា
នូវទិសឧត្តរ ចៀងជួយអោយពរ ពរមង្គលថ្កើនថ្កាន សូមជ័យ
អំពីទេវតា នូវទិសឦសាន ហិចហោះទាំងវិមាន ចំរើននូវពរ
សព្វសារ សូមជ័យអំពីទេវតា ព្រះឥសូរ នូវព្រះនារាយរណ៍
ឥន្ទព្រហ្មទាំងឡាយ នូវនិក៍ក្រាសក្រៃ ទើបឋិតធរណីភពត្រៃ
ឋិតព្រឹក្សព្រៃសុមេរុ បព៌តគុហា ទើបឋិតនូវឋានគង្គា សមុទ្រ
ជលសា នូវព្រៃហេមពាន្តហោង។៚
៚មន្តគាថាជ័យឡើងផ្ទះ មេទី៥
ឥតិបិសោ ភគវា ថ្វាត់ថ្វាយវន្ទា បង្គំព្រះស្រីរតនត្រៃ ថ្វាត់ថ្វាយ
បង្គំ សូមពរឫទ្ធីក្រៃ សូមជ័យរំដោះ គ្រោះមហាជន ទោះមាន
គ្រោះថ្នាក់ទម្ងន់ ឈឺទុរន់ទុរា រៀបក្ស័យជីវិត សូមជ័យប្រពៃ
រឹងរិត ជ្រោមជ្រែងប្រសិទ្ធិ រំដោះគ្រោះនោះឲ្យបានស្បើយ ជម្ងឺ
ដែលឈឺយូរហើយ សុខជាកន្តើយ ដោយតេជៈព្រះទិព្វមន្ត
ទោះគ្រោះថ្នាក់ជាទម្ងន់ បៀតបៀនមហាជន សូមជ័យកំចាត់
កំចាយ ទោះអារក្សនូវអាយ បៀតបៀនក្នុងកាយមហាជនផង
សូមជ័យប្រពៃ បរមត្ថបារមីកំចាត់កំចាយអារក្សនោះចេញ
ទោះខ្មោចអម្បាលនោះមិញ សូមជ័យដាស់ចេញ ឲ្យវាស្លន់ស្លុត
រត់ឆ្ងាយ ទោះបីព្រាយអាបទាំងឡាយ សូមជ័យកំចាយកំចាត់
ឲ្យវារត់ចេញទៅ ទោះខ្មោចក្នុងផ្ទះលំនៅ បៀតបៀនកូនចៅ
ឲ្យឈឺ ទម្ងន់ធ្ងន់ក្រៃ សូមតេជៈជ័យព្រះរតនត្រៃ ជួយដេញ
កំចាយ ឲ្យវាបាក់បបម៉បម៉ាយ ទោះខ្មោចលោកីយ៍ទាំងឡាយ
សូមជ័យកំចាយឲ្យវាចៀសចេញ មួយនោះ ព្រះពៃស្រមណ៍មិញ
ស្រក់ទឹកហូរចេញ ជាឈាមនៅក្នុងគ្រឹហា សូមជ័យធម៌ថ្លៃនានា
រម្ងាប់រោគភយា ចំរើនឲ្យសុខវិញហោង។ កុករលកហើរមក
លេងលង ហើរទុំលើផ្ទះ សូមជ័យធម៌ថ្លៃជំរះ ចំរើនឲ្យជ្រះ
ឲ្យជាសុខវិញហោង ទោះបីក្ដីសៅហ្មង មានរន្ធនាគផង ពីក្រោម
លំនៅគ្រឹហា សូមព្រះថ្លៃធានា រម្ងាប់ភយា ចំរើនឲ្យសុខសួស្ដី
មួយទោះសសរផ្ទះថ្មី ថ្នាំងកាច់អប្រីយ៍ សូមចំរើនសុខា ឲ្យកើត
ទាសីទាសា មាសប្រាក់ ភស្ដុភារ កែវកងពិទូរ្យសូរ្យកាន្ត ទោះ
ពស់អណ្ដើកតិរច្ឆាន ចិត្តវាហ៊ៅហ៊ាន ចូលមកក្នុងភូមិនេះណា
សូមមហាជ័យព្រះសាស្ដា រម្ងាប់ទុក្ខា ចំរើនឲ្យបានសុខក្រៃ
ម្ចាស់ផ្ទះរូតរះប្រពៃ កើតលាភសព្វថ្ងៃ ពុំមានខ្វះខាតឡើយណា
សូមជ័យនៃព្រះសាស្ដា ចំរើនសុខាមហាជន ឲ្យសុខសប្បាយ
ទោះឈឺជម្ងឺក្នុងកាយ សូមឲ្យរលាយរលត់ជាអហោសិកម្ម
ទោះគ្រោះ គ្រោះជោគ គ្រោះជាំ គ្រោះខែ គ្រោះឆ្នាំ គ្រោះប្រាំពីរ
ហោងណា មហាជ័យនៃព្រះសាស្ដា ចំរើនសុខា គ្រោះកាយ
រលាយហ្មត់ហ្មង ទោះឈឺជម្ងឺកាយផង សូមជ័យចំលង ឲ្យរួច
រោគកម្មនោះណា ឲ្យល្ហែល្ហើយសុខា ទោះឈឺម្ដេចម្ដា ឲ្យបាន
ជាសះទៅហោង មួយនោះឈឺរបេងផង ធ្វើឲ្យសៅហ្មងក្អកក្អួត
សង្រេងសង្រៃ សូមពរទិព្វមន្តថ្លាថ្លៃ ដេញខ្មោចចង្រៃ របេងឲ្យ
វាចេញទៅ ខ្មោចកាចកំណាចឃោរឃៅ កុំឲ្យវានៅ បៀតបៀន
អស់មហាជនផង មហាជ័យនៃព្រះច្បាស់ច្បង ដោះគ្រោះអ្នក
ផង ឲ្យវិនាសជាអហោសិកម្មទៅហោង។៚
៚មន្តគាថាជ័យកាត់គ្រោះ មេទី៦